ចីរភាព

គោលការណ៍ស្ទង់មតិនិរន្តរភាពនិងលក្ខណៈវិនិច្ឆ័យលទ្ធផលបឋម

       នៅក្នុងក្របខណ្ឌនៃគម្រោង AquaCAM ការវិភាគអំពីនិរន្តរភាពនៃប្រព័ន្ធវារីវប្បកម្មនៅកម្ពុជាត្រូវបានធ្វើការគ្រោងទុក។នេះរួមបញ្ចូលទាំងការវិភាគទៅលើការយល់ឃើញនូវគោលការណ៍ និង    លក្ខណៈវិនិច្ឆ័យនៃនិរន្តរភាពដោយភាគីពាក់ពន័្ធទាំងឡាយ។បន្ទាប់ពីនោះជម្រើសនៃសូចនាករ និង រង្វាស់នៃបរិមាណរបស់វានឹងផ្តល់នូវរូបភាពពេញលេញមួយរបស់និរន្តរភាពនៃវារីវប្បកម្មនៅកម្ពុជា។

        ជាអកុសល Covid 19 បានផ្លាស់ប្តូរលក្ខខណ្ឌការងារទាំងស្រុងហើយមានតែនៅក្នុងខែតុលាប៉ុណ្ណោះដែលការប្រជុំនានាបានធ្វើឡើងជាមួយដៃគូដើម្បីបញ្ជាក់ពីគោលបំណងនៃការសិក្សាដើម្បីដាក់ស្នើឲ្យពិចារណានូវយុទ្ធសាស្ត្រស្ទង់មតិ និង អនុញ្ញាតឱ្យបកប្រែកម្រងសំណួរ។ ទីបំផុតការយល់ឃើញ និង ការជ្រើសរើសការវិភាគវាយតម្លៃរបស់ CPS ត្រូវបានធ្វើការសាកល្បងនៅក្នុងស្ថានភាពមួយជាក់ស្តែង ហើយបន្ទាប់ពីការផ្លាស់ប្តូរទៅមក និង ការធ្វើឲ្យមានភាពសាមញ្ញជាងមុនបន្ថែមទៀត កម្រងសំណួរទៅលើគោលការណ៍ និងលក្ខណៈវិនិច្ឆ័យនៃនិរន្តរភាពក្នុងវារីវប្បកម្មជាភាសាខ្មែរត្រូវបានបញ្ចប់។ ការស្ទង់មតិការយល់ឃើញទើបតែបានចាប់ផ្តើមឡើងនៅខែធ្នូប៉ុណ្ណោះ។

     ទោះយ៉ាងណាក៏ដោយបន្ទាប់ពីពីរបីខែលទ្ធផលជាបឋមត្រូវបានទទួលពីការស្ទង់មតិរបស់អ្នកពាក់ព័ន្ធចំនួន ១៧៣ នាក់។ ពួកគាត់បង្ហាញពីការយល់ដឹងយ៉ាងខ្លាំងអំពីនិរន្តរភាពនៃវារីវប្បកម្មនៅក្នុងប្រទេសកម្ពុជាដែលមានអារម្មណ៍ដូចគ្នាចំពោះសសរស្តម្ភទាំងបួននៃនិរន្តរភាព។ ទោះបីសរុបជារួមមក សសរស្តម្ភសង្គមបានបង្ហាញនូវស្ថិតិ ពិន្ទុខ្ពស់ជាងសសរស្តម្ភផ្សេងៗទៀត។ បន្ទាប់ពីការរៀបចំក្រុមអ្នកពាក់ព័ន្ធឡើងវិញជាប្រាំក្រុម ផលបូកនៃពិន្ទុនីមួយៗ (ដែលចង្អុលបង្ហាញពីការយល់ដឹងអំពីនិរន្តរភាព) បានសន្មត់ថាគោលការណ៍មានភាពខុសៗគ្នាបន្តិចបន្តួចរវាងក្រុមនីមួយៗ ទោះបីជាយ៉ាងណាភាពខុសៗគ្នាសំខាន់ៗត្រូវបានសង្កេតឃើញរវាងអ្នកចូលរួមក្នុងសកម្មភាព ឬ ដំណើរការដែលមានភាពខុសគ្នាទាបជាងមួយដែលគួរឲ្យកត់សម្គាល់។      លទ្ធផលដំបូងទាំងនេះចាំបាច់ត្រូវតែធ្វើការបញ្ជាក់ និង វិភាគបន្តបន្ថែមទៀតជាពិសេសសម្រាប់ក្រុមកសិករចិញ្ចឹមត្រី ការខិតខំធ្វើការជ្រើសយកគំរូមកវិភាគ ចាំបាច់ត្រូវតែធ្វើសម្រាប់ក្រុមនេះដែលបច្ចុប្បន្ននេះផ្តល់នូវតំណាងមិនគ្រប់គ្រាន់។

ក្រុមអ្នកធ្វើបទសម្ភាសន៏របស់គម្រោងវារីវប្បកម្មនៅកម្ពុជា (AquaCam) មកពីសាកលវិទ្យាល័យភូមិន្ទកសិកម្ម (RUA) និងរដ្ឋបាលជលផល (FiA) ក្រោមការណែនាំរបស់លោក សេង សំផល លោក ថៃ សុមុនី និង លោកបណ្ឌិត សុខ គឹមឈិន និងដឹកនាំដោយលោកបណ្ឌិត Domenico Caruso និង លោកបណ្ឌិត Jacques Slembrouck បានចាប់ផ្តើមការស្ទង់មតិនៃការជ្រើសរើសគោលការណ៍ និងលក្ខណៈវិនិច្ឆ័យសម្រាប់និរន្តរភាពវារីវប្បកម្ម ចាប់ពីថ្ងៃទី ១២ ខែធ្នូឆ្នាំ ២០២០ ដោយមានការចូលរួមពីអ្នកពាក់ព័ន្ធជាច្រើននៅខេត្តតាកែវ កំពត ព្រះសីហនុ កណ្តាល កំពង់ឆ្នាំង កំពង់ចាម កំពង់ធំ ព្រៃវែង និងរាជធានីភ្នំពេញ។

បទសម្ភាសន៍ត្រូវបានធ្វើឡើងជាមួយមន្ត្រីខណ្ឌរដ្ឋបាលជលផលខេត្ត និងខណ្ឌរដ្ឋបាលជលផលកណ្តាល អ្នកចិញ្ចឹមត្រីសាច់ អ្នកភ្ញាស់ត្រី អ្នកលក់ត្រី អ្នកនាំត្រីចូល កសិករចិញ្ចឹមត្រីនិស្សិត និងសាស្រ្តាចារ្យ។

ដោយមានការរៀបចំ និងកិច្ចសហប្រតិបត្តិការល្អ អ្នកផ្តល់បទសម្ភាសន៍មានឆន្ទៈក្នុងការចំណាយពេលវេលាដ៏មានតម្លៃរបស់ពួកគេជាមួយយើងដើម្បីចូលរួមចំណែកក្នុងការផ្តល់ការយល់ឃើញរបស់ពួកគេពីនិរន្តរភាពវារីវប្បកម្មនៅប្រទេសកម្ពុជា។ ពួកគេបានចែករំលែកព័ត៌មានដ៏ល្អៗ និងមានអត្ថប្រយោជន៍ជាមួយពួកយើង ហើយនិយាយថាពួកគេបានរៀនសូត្រពីបទសម្ភាសន៍ផងដែរ។ ការស្ទង់មតិកំពុងបន្តដំណើរការ ហើយរំពឹងថានឹងបញ្ចប់នៅខែមករា ឆ្នាំ ២០២១ ។