ការរូមបញ្ចូលនៃក្សេត្របរិស្ថាន

ការចិញ្ចឹមត្រីតាម ស្រែ

វាលស្រែគឺជាប្រព័ន្ធអេកូឡូស៊ីដែលផ្គត់ផ្គង់ដល់កំណើន និង ផលិតកម្មនៃសារពាង្គកាយសត្វក្នុងទឹក។ ការរួមបញ្ចូលគ្នារវាងការដាំដុះស្រូវ និង ការចិញ្ចឹមត្រីអាចប្រៀបធៀបបានទៅនឹងអន្តរកម្មរវាងសារពាង្គកាយពីរផ្សេងគ្នាដែលរស់នៅក្នុងទំនាក់ទំនងដ៏ជិតស្និទ្ធ ជាធម្មតាគឺដើម្បីជាគុណប្រយោជន៍ឲ្យគ្នាទៅវិញទៅមក ដែលត្រីបង្កើនផលិតផលស្រូវ ដោយការផ្តល់ឲ្យនូវលទ្ធភាពទទួលបាននូវសារធាតុចិញ្ចឹម (ការកូរដីល្បាប់ លាមក និង ការគ្រប់គ្រងសត្វល្អិត) ហើយវាលស្រែផ្តល់ជាចំណីអាហារដល់ត្រី។
នៅក្នុងការរួមបញ្ចូលគ្នារវាងការដាំដុះស្រូវ និង ការចិញ្ចឹមត្រីអនុញ្ញាតដល់ការពង្រឹងវិស័យកសិកម្មដោយធ្វើអោយប្រសើរឡើងនូវផលិតភាពការងារ និង ទិន្នផលរួម។ នៅក្នុងវាលស្រែ ការចិញ្ចឹមត្រីបង្កើនប្រសិទ្ធភាពក្នុងការប្រើប្រាស់ដី និង ធនធានទឹក និងបង្កើនសមត្ថភាពដីទាំងនោះឲ្យអាចបង្កបង្កើនផលបន្តទៅទៀត។ បន្ថែមពីលើ នេះ ទៀត ដោយការស៊ី សារាយ និង រុក្ខជាតិស្មៅគ្មានប្រយោជន៍នានា (រុក្ខជាតិប៉ារ៉ាស៊ីត) សត្វត្រីជួយកាត់បន្ថយការប្រកួតប្រជែងរវាងរុក្ខជាតិប៉ារ៉ាស៊ីតទាំងនេះជាមួយនឹងស្រូវ ហើយប្រសិនបើមិនអាចលុបបំបាត់ទាំងស្រុងក៏អាចកាត់បន្ថយបានយ៉ាងច្រើនទៅលើតម្រូវការនៃការប្រើប្រាស់ថ្នាំគីមីសំលាប់សត្វនិងរុក្ខជាតិចង្រៃមានដូចជា៖ ថ្នាំសំលាប់ពពួករុក្ខជាតិស្មៅគ្មានប្រយោជន៍ ថ្នាំសំលាប់សត្វល្អិត និង ថ្នាំសំលាប់ខ្យង និង ខ្យងឥតស្នូក។ ដោយសារតែភាពសម្បូរបែបធម្មជាតិនៃប្រព័ន្ធអេកូឡូស៊ីស្រែស្រូវ តម្រូវការបន្ថែមនូវចំណីអាហារបំប៉នសម្រាប់ត្រីក៏ត្រូវបានកាត់បន្ថយ ដែលវាមាននៅក្នុងពពួកសារាយមីក្រូទស្សន៍ (Phytoplankton: microscopic marine algae) ពពួកសត្វតូចៗ និង កូនសត្វក្នុងទឹក (Zooplankton) ពពួករុក្ខជាតិក្នុងទឹកដែលធំល្មមនឹងអាចមើលឃើញដោយភ្នែកទទេ (Macrophytes) ពពួកសត្វ និង រុក្ខជាតិដែលរស់នៅលើបាត ឬ ក្នុងល្បាប់ (Benthos) កាកសំណល់កំទិចកំទីគ្រប់ប្រភេទ និង ពពួកបាក់តេរី ព្រមទាំងការកំណត់កម្រិតហានិភ័យនៃជម្ងឺផងដែរ (Halwart et al., 2014)។

ទោះបីជាមានគុណសម្បត្តិនៃប្រព័ន្ធផលិតកម្មនេះក៏ដោយ ក៏ការអនុវត្តវារីវប្បកម្មនេះនៅតែមានការអភិវឌ្ឍស្តួចស្តើងនៅក្នុងប្រទេសកម្ពុជា។ ការស្ទង់មតិមួយនឹងត្រូវបានអនុវត្ត ដើម្បីបញ្ជាក់ពីការយល់ឃើញ និង ជាតំណាងដែលសកម្មភាពនេះបង្កើតក្នុងចំណោមអ្នកពាក់ព័ន្ធ ហើយម្យ៉ាងវិញទៀត ដើម្បីកំណត់កត្តាដែលបានលើកឡើងដោយប្រជាកសិករស្រែស្រូវដូចជាហេតុផល ទទួលបានថវិការទាបនៃការធ្វើកសិកម្មស្រែ – ត្រី។

គម្រោង AquaCAM ក៏បានស្នើសុំ ឱ្យអនុវត្តការធ្វើការពិសោធន៍ផលិតកម្មនៅឯទីតាំងរបស់ប្រជាកសិករដែលបានស្ម័គ្រចិត្ត ហិរញ្ញប្បទាន ជាពិសេស សមាស ភាគវិទ្យាសាស្ត្រនៃការសិក្សា (លំហូរសារធាតុចិញ្ចឹម, អ៊ីសូតូបស្ថេរភាព: គឺជាធាតុដែលមានចំនួនប្រូតុងដូចគ្នាប៉ុន្តែចំនួននឺត្រុងខុសគ្នា, ការវិភាគទឹក)។ បរិមាណធម្មជាតិនៃអ៊ីសូតូបស្ថេរភាពរបស់កាបូន និង អាហ្សូត គឺ (δ13C និង δ15N) ជាទូទៅត្រូវបានប្រើប្រាស់នៅក្នុងបរិស្ថានវិទ្យា (អេកូឡូស៊ី) វានឹងអនុញ្ញាតឲ្យចង្អុលបង្ហាញនូវលក្ខណៈមុខងារទាក់ទងទៅនឹងការផ្តល់ចំណី និង អាហារូបត្ថម្ភនៃសារពាង្គកាយផ្សេងៗគ្នារបស់វាលស្រែទាំងនេះ។

ការធ្វើការពិសោធន៍សាកល្បងនៅឯខេត្តសៀមរាប

នៅក្នុងក្របខ័ណ្ឌនៃគម្រោង AquaCAM និងជាមួយដៃគូគម្រោងថ្មី APDRA គោលបំណងនៃការធ្វើការពិសោធន៍ត្រូវបានអនុវត្តជាមួយនឹងកសិករចិញ្ចឹមត្រីនៅក្នុងខេត្តនេះដើម្បីធ្វើការផ្សព្វផ្សាយអំពីការពង្រឹងប្រព័ន្ធអេកូឡូស៊ីនៃប្រព័ន្ធពូជចម្រុះ ឆ្ពោះទៅកាន់ការធ្វើពិពិធកម្ម និង ផលិតភាពប្រព័ន្ធស្រូវ – វារីវប្បកម្ម។
ការច្នៃប្រឌិតបញ្ចូលរបៀបថ្មីនេះអាចទទួលបានទិន្នផលស្រូវទ្វេរដង ហើយប្រាកដថាធានាបាននូវផលិតផលត្រីកាន់តែប្រសើរឡើង ដែលនឹងត្រូវបានផលិតនៅក្នុងការផ្សារភ្ជាប់ជាមួយនឹងដំណាំស្រូវ ឬការឆ្លាស់គ្នារវាងដំណាំផ្សេងៗទៀត។ នៅក្នុងរដូវប្រាំង វាលស្រែដែលមិនទាន់បានបង្កបង្កើនផលត្រូវបានប្រមូលផ្តុំទៅដោយហ្វូងកូនត្រីក្រាញ់ដែលទើបនឹងញាស់ ប្រភេទត្រីនេះត្រូវបានជ្រើសរើសដោយសារតែភាពធំធាត់ដ៏ឆាប់រហ័ររបស់វា និង សមត្ថភាពរបស់វាដែលអាចដកដង្ហើមស្រូបយកខ្យល់អាកាស អនុញ្ញាតឲ្យវាអាចរស់នៅ និង ធំធាត់នៅក្នុងបរិស្ថានដែលមានកម្រិតអុកហ្ស៊ីសែនទាប។ ក្នុងមួយវគ្គ ផលិតកម្មនៃត្រីប្រភេទនេះអាចឈានទៅដល់ ៣តោន ក្នុងមួយហិតតា ដោយមិនមានការផ្តល់នូវសារធាតុចិញ្ចឹមក្នុងកំឡុងពេលវាកំពុងលូតលាស់។ លើសពីនេះទៅទៀត ត្រីប្រភេទនេះត្រូវបានទទួលនូវការពេញចិត្តពីសំណាក់អ្នកបរិភោគ និង ការប្រមូលផលជាប្រព័ន្ធនៃប្រភេទត្រីនេះ ក៏អនុញ្ញាតឲ្យ នូវការផ្តល់តម្លៃខ្ពស់ដល់ក្រុមត្រីព្រៃដែលមានតម្លៃអាហារូបត្ថម្ភខ្ពស់ផងដែរ។ចាប់ពីខែមេសា ដល់ ខែកក្កដា ក្នុងកំឡុងពេលរដូវវស្សាជាទំនៀមទម្លាប់ការបង្កបង្កើនផលស្រូវ (រំដួល) ដោយទឹកភ្លៀងនឹងត្រូវបានរួមបញ្ចូលជាមួយនឹងត្រីឆ្ពិន (Barbonimus gonionotus)។ ត្រីទាំងនេះនឹងត្រូវបានស្តុកទុក និង រស់នៅជាមួយត្រីព្រៃដែលត្រូវបានជ្រើសរើសដោយឯកឯងនៅក្នុងវាលស្រែ។ ត្រីនេះត្រូវបានធំធាត់ឡើងនៅក្នុងវាលស្រែក្នុងអំឡុងពេលទឹកជំនន់ ហើយបន្ទាប់មករស់នៅក្នុងប្រឡាយដែលបានរៀបចំជាស្រេចនៅម្ខាងនៃវាលស្រែ។ ដោយគ្មានការទំនាក់ទំនងបន្ថែមទេ វាលស្រែនឹងត្រូវបានសាបព្រោះស្រូវដែលផ្តល់ទិន្នផលខ្ពស់ និង លូតលាស់លឿន (HVY = heavy: អង្ករស្រូវធ្ងន់) ដែលនឹងត្រូវបានប្រមូលផលជាមួយត្រីក្នុងរយៈពេលពីរខែបន្ទាប់ពីការសាបព្រោះ។ ការច្នៃប្រឌិតរបៀបថ្មីនេះ ក្នុងមួយវគ្គអាចបង្កបង្កើនផលត្រីឆ្ពិនបានរហូតដល់ចំនួន ៣តោន ក្នុងមួយហិតតា ស្រូវរំដួលចំនួន ២តោន និង អង្ករស្រូវធ្ងន់ (HYV) ចំនួន ៤តោន ដោយមិនមានបន្ថែមនូវធាតុអ្វីទៀតនោះទេ។

ការធ្វើការពិសោធន៍សាកល្បងនៅឯខេត្តតាកែវ

នៅក្នុងខេត្តតាកែវ ជាទឹកដីដែលប្រជាកសិករទទួលបានលក្ខខណ្ខអំណោយផលដ៏គាប់ប្រសើរផ្នែកក្សេត្រសាស្ត្រ (វិទ្យាសាស្ត្រ និង បច្ចេកវិទ្យានៃការផលិត និង ប្រើប្រាស់រុក្ខជាតិក្នុងវិស័យកសិកម្មសម្រាប់ម្ហូបអាហារ ឥន្ធនៈ ជាតិសរសៃ ការបង្កើតឡើងវិញ និងការស្តារដីឡើងវិញ)។ គោលបំណងនៃការរៀបចំតម្លើងការធ្វើការពិសោធន៍សាកល្បងនេះគឺដើម្បីបង្កើនកំណើនសេដ្ឋកិច្ចពីការចិញ្ចឹមត្រីដោយការបញ្ចូលសត្វបង្គាទឹកសាបដែលមានតម្លៃខ្ពស់ (Macrobrachium spp. បង្គាទឹកសាបក្រញ៉ាំវែង) ចូលទៅក្នុងប្រពៃណីទំនៀមទំលាប់។ការរួមបញ្ចូលនៃសត្វបង្គាទឹកសាបចូលទៅក្នុងប្រព័ន្ធកសិកម្មស្រូវ – ត្រី គឺត្រូវបានធ្វើការរំពឹងទុកដើម្បីបង្កើនទិន្នផលផលិតផលស្រូវ និង ផលចំណេញក្នុងវិស័យកសិកម្ម ប៉ុន្តែក៏ដើម្បីឲ្យមានឥទ្ធពលវិជ្ជមានទៅលើការបញ្ចេញសារធាតុចិញ្ចឹមដល់ដីផងដែរ។
លើសពីនេះទៀត ការណែនាំប្រភេទពូជសត្វដែលមានតម្លៃផ្នែកសេដ្ឋកិច្ចនេះ នឹងលើកទឹកចិត្តឱ្យមានការប្រើប្រាស់សារធាតុគីមីកាន់តែសមហេតុផល និង លើកកម្ពស់វិធីសាស្រ្តគ្រប់គ្រងសត្វល្អិតចម្រុះ (IPM) ជាមួយនូវការទទួលបាននូវផលចំណេញផ្នែកសេដ្ឋកិច្ច និង បរិស្ថានដោយការបង្កើនផលប្រយោជន៏នូវការអនុវត្តនៃសេវាកម្មអេកូឡូស៊ី។ ទិន្នផលដែលត្រូវបានរំពឹងទុកក្នុងមួយវគ្គគឺស្ថិតនៅក្នុងលំដាប់៖ សត្វបង្គាចំនួន ១.៥តោន ក្នុងមួយហិចតា ស្រូវទឹកភ្លៀងចំនួន ១.៥តោន ក្នុងមួយហិចតា។ ការសាកល្បងទាំងនេះ នឹងត្រូវបានធ្វើការសម្របសម្រួលដោយ FiA។
ដើម្បីបញ្ជាក់ពីភាពជោគជ័យនៃការសាកល្បងទាំងនេះការធ្វើការពិសោធន៍សាកល្បងទាំងនៅក្នុងខេត្តសៀមរាប និង ខេត្តតាកែវនឹងត្រូវអនុវត្តដោយមានការគ្រប់គ្រងវាលស្រែ និង ត្រូវបានធ្វើការសម្របសម្រួលតាមរបៀបវិទ្យាសាស្ត្រដោយអ្នកជំនាញ CIRAD នៅក្នុងវិស័យនេះ ជាពិសេសនោះ គឺដោយលោកបណ្ឌិត Kazi Kabir ។