ចីរភាព និងប្រសិទ្ធភាពនៃប្រព័ន្ធផលិតកម្ម

វិធីសាស្រ្តដើម្បីលើកកម្ពស់ការចែករំលែកគំនិត ឬទស្សនៈនៃចីរភាពក្នុងវិស័យវារីវប្បកម្មនឹងត្រូវបានសម្របទទួលយកមកអនុវត្តតាម និងធ្វើឱ្យមានសុពលភាពដោយភាគីពាក់ព័ន្ធនានា បន្ទាប់មកការធ្វើការវិនិច្ឆ័យបឋមលើភាពមានចីរភាពនៃប្រព័ន្ធផលិតកម្មវារីវប្បកម្មនឹងត្រូវអនុវត្ត។ ការធ្វើពិពិធកម្មផលិតកម្មវារីវប្បកម្ម តាមរយៈការធ្វើសមាហរណកម្មប្រព័ន្ធក្សេត្យ (កសិកម្ម) អេកូឡូស៊ី ដូចជា៖ របៀបចិញ្ចឹមត្រីក្នុងត្រីស្រែ នឹងត្រូវសិក្សាតាម រយៈគម្រោងសាកល្បង (ស្ថានីយ៍ពិសោធន៍) ដើម្បីកំណត់គំរូដែលត្រូវនឹងបរិបណ៍នៃប្រទេសកម្ពុជា គំរូនេះនឹងត្រូវបានសាកល្បងនៅឆ្នាំទី ២ នៃគម្រោងនៅទីតាំងផ្ទាល់របស់កសិករចិញ្ចឹមត្រីដើម្បីធ្វើការវាយតម្លៃនិងបង្ហាញជាមួយសហគមន៍កសិកម្មនានា។ ការសិក្សាស្រាវជ្រាវ ដែលត្រូវបានអនុវត្តនឹងអាចធ្វើឱ្យមានលទ្ធភាពនៃវិភាគបានគ្រប់ជ្រុងជ្រោយ ហើយបន្ទាប់មកយើងនឹងបង្កើតអនុសាសន៍ សម្រាប់ការពង្រឹង និងជួយគាំទ្រដល់ការចូលរួមរបស់ស្ត្រីនិងការចូលរួមរបស់យុវជនក្នុងវិស័យវារីវប្បកម្មឱ្យកាន់តែប្រសើរឡើង។