ការវាយតម្លៃហានិភ័យសម្រាប់សុខភាពត្រី

ហានិភ័យនៃការលេចរូបរាងឡើងនៃរោគរាតត្បាតសំខាន់ៗនៅក្នុងប្រព័ន្ធវារីវប្បកម្មត្រូវបានលើកមកពិចារណា

​  ហានិភ័យនៃជម្ងឺគឺជាឧបសគ្គដ៏ចម្បងមួយទៅលើនិរន្តរភាពនៃវារីវប្បកម្ម ហើយការសិក្សាវិភាគទៅលើហានិភ័យគឺជាកត្តាចាំបាច់ទាក់ទងទៅលើការកំណត់បរិមាណនៃហានិភ័យ ការកំណត់ទៅលើលទ្ធផល/ផលវិបាកនានា និង (សេណារីយ៉ូ) មធ្យោបាយផ្សេងៗដែលអាចធ្វើទៅបាន ការកំណត់កម្រិតការរាតត្បាតនៃហានិភ័យដែលអាចទទួលយកបានណាមួយនិងការចាត់ចែងនិតិវិធីទាំងឡាយ ដើម្បីគ្រប់គ្រងហានិភ័យនេះ។ ជំហានទាំងនេះទាមទារនូវព័ត៌មានយ៉ាងច្រើន និង ចំណេះដឹងអំពីកត្តាប៉ះពាល់រាតត្បាត ផ្សេងៗនៃជម្ងឺមិនតែប៉ុណ្ណោះវាក៏ទាក់ទងផងដែរទៅលើកត្តាសេដ្ឋកិច្ច និង សង្គម ដែលអាចពាក់ព័ន្ធនឹងហានិភ័យសុខភាព។

​   ការវាយតម្លៃហានិភ័យនៃការរីករាតត្បាតគឺការបង្កើនចំណាប់អារម្មណ៍ ជាពិសេសគឺនៅពេលដែលដាក់ឲ្យអនុវត្តន៍នៅកម្រិតថ្នាក់ជាតិ៖

1. គ្រប់គ្រងហានិភ័យនៃការណែនាំរោគកម្រ និង អសកម្ម។
2. ប្រតិបត្តិការពិនិត្យតាមដាន មូលដ្ឋានហានិភ័យសុខភាព នៃកសិដ្ឋានចិញ្ចឹមត្រី។

ទោះបីជាយ៉ាងណាក៏ដោយ ដោយសារភាពស្មុគស្មាញ និង កង្វះខាតព័ត៌មានរយះពេលយូរទៅលើស្ថានភាពសុខភាពនៃប្រព័ន្ធវារីវប្បកម្ម ការប្រើប្រាស់ការវាយតម្លៃហានិភ័យនៅក្នុងវារីវប្បកម្មនៅមានកំណត់។

  ​ គំរូពាក់កណ្តាលបរិមាណសម្រាប់ចំណាត់ថ្នាក់កសិដ្ឋានចិញ្ចឹមត្រីផ្តោតទៅលើហានិភ័យនៃការណែនាំ និង ការរាតត្បាតនៃធាតុបង្ករោគដែលត្រូវបានបង្កើតឡើងសម្រាប់ពូជប្រភេទត្រីសាលម៉ុន Salmonids (Oidtmann et al., 2011). ចំណុចដែលបានបង្ហាញចុងក្រោយ អនុញ្ញាតផ្តល់អាទិភាពឲ្យការពិនិត្យតាមដានជាក់ស្តែងយោងទៅលើទម្រង់ហានិភ័យនៃកសិដ្ឋានទាំងនេះ ដូច្នេះការអនុញ្ញាតឲ្យធ្វើការអនុវត្តន៍ដែលអាចធ្វើទៅបាននៃប្រព័ន្ធតាមដានមួយជាក់លាក់ទៅតាមកន្លែងទាំងនេះ។

ត្រូវបានប្រើប្រាស់រួចទៅហើយក្នុងបរិស្ថានតំបន់ត្រូពិក (Caruso & Lazard, ទិន្នន័យដែលមិនបានផ្សព្វផ្សាយ) នៅក្នុងគម្រោង AquaCAM យើងខ្ញុំស្នើសុំវិធីសាស្រ្តមួយ និងតារាង​ វាយតម្លៃសុវត្តិភាពជីវសាស្រ្តសម្រាប់វារីវប្បកម្មសម្របទៅនឹងប្រភេទនៃកសិកម្ម ហើយជាពិសេសសម្របទៅនឹងលក្ខខណ្ឌនៃកសិដ្ឋានក្នុងស្រុក។

     ផ្អែកទៅលើការវាយតម្លៃនៃកត្តាហានិភ័យទាំងឡាយដែលបានដឹងមកហើយត្រូវបានចែកជាក្រុម «ហានិភ័យគ្រួសារ» កត្តាទាំងនេះនឹងត្រូវបានវាយតម្លៃ និង ថ្លឹងថ្លែងអាស្រ័យទៅនឹងភាពធ្ងន់ធ្ងរនៃហានិភ័យដែលត្រូវបានដឹងថាវានឹងបង្កឡើង។

វិធីសាស្រ្តនេះផ្អែកទៅលើការចាត់តាំងផ្តល់ចំណាត់ថ្នាក់លើហានិភ័ណណាដែលមានសក្តានុពល(ដែលអាចកើតមានឡើង) ដែលអាចជាចំណែកក្នុងការចម្លងរោគ ឬ ការលេចរូបរាងឡើងនៃជម្ងឺនៅលើកសិដ្ឋាន។ ពិន្ធុកាន់តែខ្ពស់ ទង្ងន់នៃភាពបរាជ័យក៏កាន់តែខ្ពស់នៅក្នុងសុវត្ថិភាពសុខភាពនៃកសិដ្ឋាន។

​​​   ការប្រឹក្សាយោបល់តាមរយះប្រពន័្ធអ៊ីនធើណេតខ្នាតធំថ្មីៗនេះកំពុងតែដំណើរការ ហើយកម្រងសំណួរក៏ត្រូវបានបញ្ជូនទៅដៃគូរអន្តរជាតិ (អ្នកជំនាញផ្នែកវារីវប្បកម្ម និង រោគសាស្រ្តត្រី) ដើម្បីធ្វើការប្រមូលមតិយោបល់ និង ពិន្ទុទៅលើហានិភ័យដែលបានកំណត់អត្តសញ្ញាណ ។

    ការវិភាគទៅលើកម្រងសំណួរទាំងនេះនឹងអនុញ្ញាតឲ្យយើងធ្វើពង្រាងនៃក្រឡាចក្រង្គវាយតម្លៃធ្វើការវាយតម្លៃទៅលើសុវត្ថភាពជីវសាស្រ្តរបស់កសិដ្ឋាន និងសុខភាព «ភាពធន់» នៃប្រពន័្ធផលិតកម្មឲ្យបានកាន់តែទូលំទូលាយ។វិធីសាស្រ្តនេះក៏នឹងធ្វើឲ្យមានសុពលភាពផងដែរទៅលើក្រុមនៃកសិដ្ឋានក្នុងប្រព័ន្ធដែលបានពិចារណាកន្លងមកនៅក្នុងគម្រោង ហើយការធ្វើចំណាត់ថ្នាក់កសិដ្ឋានក្នុងករណីហានិភ័យនៃេរាគរាតត្បាតអាចធ្វើការស្នើសុំនៅទីបញ្ចប់នៃគម្រោង។ក្រឡាចក្រង្គវាយតម្លៃនេះអាចជាធាតុដំដូងសម្រាប់យុទ្ធសាស្រ្តជាតិនៃការពិនិត្យតាមដានរោគសាស្រ្តក្នុងវិស័យវារីវប្បកម្មផ្អែកទៅលើសញ្ញាណនៃហានិភ័យ ឬ ការពិនិត្យតាមដាន មូលដ្ឋានហានិភ័យ (RBS)។


ការស្ទង់មតិបណ្តោយលើអត្រាភាគរយនៃ Food-Borne Trematodes (FBT) នៅក្នុងត្រីឆ្ពិនប្រាក់ (Silver barb) និង ត្រីកាហែក្រហម​ (Red-tailed tinfoil

Trematode គឺជាកូនដង្កូវដែលគេស្គាល់ថាជា ”ដង្កូវសំប៉ែត” អាចជាពពួកដែលឆ្លងមកមនុស្ស បណ្ដាលអោយប៉ះពាល់ដល់ថ្លើមឬពោះវៀនរបស់មនុស្ស។ ពួកវាតំណាងឱ្យហានិភ័យខ្ពស់សម្រាប់អ្នកទទួលទាន ជាពិសេសនៅអាស៊ីអាគ្នេយ៍។ ត្រីអំបូរ Cyprinid អាច​ជា​អ្នក​ទទួលប៉ារ៉ាស៊ីត​ទាំងនេះ ហើយ​អាច​ធ្វើការចម្លង​ជំងឺ​ទៅ​កាន់មនុស្ស។ ការសិក្សាមួយត្រូវបានធ្វើឡើងដើម្បីកំណត់ភាគរយនៃប៉ារ៉ាស៊ីតទាំងនេះនៅក្នុងត្រីឆ្ពិនប្រាក់ (Silver barb) និង ត្រីកាហែក្រហម (Red-tailed tinfoil) ទាំងពីរប្រភេទ ដែលប្រជាជនកម្ពុជានិយមទទួលទាន។ ការសិក្សាស្រាវជ្រាវនេះ ចាប់ផ្ដើមពីខែមិថុនា ឆ្នាំ ២០២០  រហូតមកដល់បច្ចុប្បន្ន។ យើងតាមដានលើត្រីមកពី ៦ខេត្ត និងក្រុងភ្នំពេញ ដើម្បីកំណត់ប្រភេទ FBT ។

បច្ចុប្បន្ននេះ ត្រីឆ្ពិនប្រាក់ និងត្រីកាហែក្រហមជាង ៨០០ ក្បាល ក្នុងនោះបានមកពី វារីវប្បកម្មចំនួន ៤៥៤ក្បាល ទន្លេមេគង្គចំនួន ១៦៥ ក្បាល និងត្រីមកពីទីផ្សារក្នុងរាជធានីភ្នំពេញចំនួន ២៤៣ ក្បាល ត្រូវបានយកមកធ្វើសំណាកនិងវិភាគ។ សំណាកត្រីទាំងអស់ត្រូវបានរក្សាទុកនៅក្នុងធុងក្លាសេ ហើយដឹកជញ្ជូនទៅមន្ទីរពិសោធន៍នៃមហាវិទ្យាល័យវិទ្យាសាស្រ្ដជលផល   នៃសាកលវិទ្យាល័យភូមិន្ទកសិកម្ម ដើម្បីពិនិត្យតាមដានទៅតាមវិធីសាស្ត្រស្តង់ដា (WHO, 1995; កែប្រែដោយ Chi et al. 2008)។

ការសិក្សារបស់យើងបង្ហាញថាត្រីមានអត្រាភាគរយទាបនៃ FBT មានចំនួន (15%) នៃការសិក្សាផ្សេងទៀត។ ទោះជាយ៉ាងណាក៏ដោយ ការសិក្សារបស់យើងបានបង្ហាញថា កត្តាជាច្រើនអាចមានឥទ្ធិពលទៅលើប៉ារ៉ាស៊ីតនៅក្នុងត្រី (តាមរដូវ ប្រភេទសត្វ ទីតាំងភូមិសាស្រ្ត ទំហំត្រី …)។ ចំពោះអ្នកធ្វើការ​សិក្សានៅពេលអនាគត​គឺ​ត្រូវធ្វើការសិក្សាស្រាវជ្រាវអោយ​ស៊ី​ជម្រៅ​លើ​ប្រធានបទ​នេះ។