គំរោង AquaCAM

ធនធានត្រី គឺចាំបាច់សម្រាប់សន្តិសុខស្បៀងអាហាររបស់ប្រទេសកម្ពុជា។ វាជាប្រភពប្រូតេអ៊ីនសត្វច្រើនជាងគេ ហើយ ៥៤% នៃគ្រួសារបរិភោគត្រីរាល់ថ្ងៃ។

វារីវប្បកម្មកម្ពុជាដែលត្រូវបានប៉ាន់ស្មានថាមានចំនួន ២០៥.០០០ តោនក្នុងឆ្នាំ ២០១៧ ភាគច្រើនត្រូវបានផ្គត់ផ្គង់ដោយវារីវប្បកម្មទឹកសាប។ វាបង្កើតការងារពេញម៉ោងចំនួន ៨០០០០ ជាមួយនឹងតម្លៃបន្ថែមបានមកពីការនេសាទ ដែលមានចំនួនប៉ាន់ស្មាន ៣៩៩ លានអឺរ៉ូ ឬស្មើនឹងចំនួន២,៤ ភាគរយនៃផលិតផលក្នុងស្រុកសរុប ចំនួន៩,២ ភាគរយនៃផលិតផលកសិកម្មសរុប និងចំនួន៤១,២ ភាគរយនៃផលិតផលនេសាទសរុប។ ទោះយ៉ាងណាវារីវប្បកម្មកម្ពុជាប្រឈមនឹងបញ្ហាសេដ្ឋកិច្ច បរិស្ថាន សុខភាព និងសង្គម។ តាមរយៈវិធីសាស្រ្តពហុវិជ្ជាប្រកបដោយភាពច្នៃប្រឌិតរបស់គម្រោង AquaCAM ស្នើឱ្យវាយតម្លៃអំពីចីរភាពនៃប្រព័ន្ធផលិតកម្មវារីវប្បកម្មដែលមានស្រាប់នៅកម្ពុជាទាក់ទងនឹងបញ្ហាប្រឈមទាំងបួនដែលបានរៀបរាប់ខាងលើដើម្បីអនុញ្ញាតឱ្យការអភិវឌ្ឍវារីវប្បកម្មដែលអាចទុកចិត្តបាន និងមាននិរន្តរភាព។ គម្រោងនេះដែលគួរផ្តល់អត្ថប្រយោជន៍ដល់តួអង្គជាគាគីសំខាន់ៗ និងស្ថាប័ននានារបស់ប្រទេសកម្ពុជារួមបញ្ចូលទាំងសមាសធាតុបណ្តុះបណ្តាលបច្ចេកទេស និងវិទ្យាសាស្ត្រសម្រាប់ដៃគូក្នុងស្រុក និងបង្កើតជាឱកាសដ៏សំខាន់សម្រាប់ការដាក់ពង្រីកការស្រាវជ្រាវរបស់ស្ថាប័នដែលប្រើប្រាស់ភាសាបារាំងក្នុងវារីវប្បកម្មនៅតំបន់អាស៊ីអាគ្នេយ៍។

គម្រោង AquaCAM ចូលរួមចំណែកក្នុងការពង្រឹងគោលនយោបាយសាធារណៈសម្រាប់ការអភិវឌ្ឍវារីវប្បកម្មប្រកបដោយចីរភាពនៅកម្ពុជា ដោយសារមានឧបករណ៍វិធីសាស្ត្រស្រាវជ្រាវ ដែលត្រូវបានសម្របសម្រួល និងអាចបង្កើតបានសម្រាប់តួអង្គជាគាគីសំខាន់ៗ នៃវិស័យនេះ។

សកម្មភាពស្រាវជ្រាវចំនួន ៣ ខាងក្រោមត្រូវបានបង្កើតឡើងដើម្បីអនុវត្តគម្រោង AquaCAM មានដូចជា៖