បាក់តេរីប្រភេទ “Flavobacterium Columnare នៅក្នុងកូនត្រីប្រាធំ ដែលមានឈ្មោះវិទ្យាសាស្រ្តហៅថា Pangasianodon hypophthalmus បានចិញ្ចឹមនៅក្នុងប្រទេសកម្ពុជា”

បាក់តេរីប្រភេទ Flavobacterium columnare គឺជាបាក់តេរីមួយដែលអាចបង្កផលប៉ះពាល់យ៉ាងខ្លាំងទៅដល់កសិដ្ឋានចិញ្ចឹមត្រីប្រភេទត្រីប្រាធំ “Pangasianodon hypophthalmus” ជាពិសេសនៅក្នុងដំណាក់កាលដែលពួកត្រីទាំងនោះនៅដំណាក់កាលកូនត្រីពូជ។ ជម្ងឺនេះត្រូវបានកំណត់លក្ខណៈដោយស្បែក ស្រកី និងបន្ទាប់មកគឺរបួស ឬ កន្ទួលនៃសារពាង្គកាយ ដែលប៉ះពាល់ដល់សុខភាពត្រី និងអាចបង្កឲ្យមានអាត្រាមរណៈខ្ពស់ខ្លាំង។ ជម្ងឺនេះ ក៏អាចបង្កឲ្យមានផលប៉ះពាល់ដល់ពូជត្រីនានានៅក្នុងតំបន់ទឹកក្តៅផងដែរ​( ឧទាហរណ៍ដូចជា ត្រីទីឡាព្យា និងប្រភេទត្រីអណ្តែងកូនកាត់អាហ្រ្វីក)​ ប៉ុន្តែប្រភេទបាក់តេរីដែលពាក់ព័ន្ធផ្សេងៗទៀតក៏ប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់កសិដ្ឋានចិញ្ចឹមត្រីនៅទូទាំងពិភពលោកផងដែរ។

គោលបំណងនៃការសិក្សាអំពីរោគរាតត្បាតនេះ គឺដើម្បីវាយតម្លៃស្ថិតិសមាមាត្រនៃបាក់តេរីនៅក្នុងកូនត្រីដែលមាននៅក្នុងប្រទេសកម្ពុជា និង ដើម្បីធ្វើតេស្តរោគវិនិច្ឆ័យបីកម្រិត ចាប់ពីកម្រិតមូលដ្ឋានបំផុតយោងទៅតាមរោគសញ្ញានៃជំងឺ ទៅវិធីសាស្ត្រម៉ូលេគុលដែលងាយនឹងផ្លាស់ប្តូរខ្លាំង (LAMP) តាមរយៈវិធីសាស្ត្រមីក្រូជីវសាស្ត្របែបបុរាណ និងទំនើបជាងមុន (Maldi-Toff)។ កូនត្រីចំនួនប្រាំពីរពាន់ (7000) នឹងត្រូវបានត្រួតពិនិត្យជាលក្ខណៈបុគ្គល ហើយបន្ទាប់មកនឹងត្រូវបែងចែកជាពីរក្រុមតាមប្រភេទត្រីដែលមានរោគសញ្ញា និងគ្មានរោគសញ្ញា។ គំរូរងពីប្រភេទនីមួយៗនៃក្រុមទាំងពីរនេះ នឹងត្រូវឆ្លងកាត់ការពិនិត្យវិនិច្ឆ័យយ៉ាងទូលំទូលាយដូចដែលបានរៀបរាប់ខាងលើ។ ការងារនេះ ដែលត្រូវបានសម្របសម្រួលដោយរដ្ឋបាលជលផល ត្រូវបានអនុវត្តនៅក្នុងមន្ទីរពិសោធន៍នៃសាកលវិទ្យាល័យជលផលនៃ RUA និងដោយមានការគាំទ្រផ្នែកបច្ចេកទេសពី IRD និង CIRAD ។ Elodie Pepey អ្នកជីវវិទូម៉ូលេគុលមកពី CIRAD នឹងអញ្ជើញមកប្រទេសកម្ពុជាក្នុងពេលឆាប់ៗនេះ ក្នុងបេសកកម្មគាំទ្រសម្រាប់ការសិក្សានេះ។