សិក្ខាសាលាស្តីពី ការវាយតម្លៃពីចីរភាពនៃវារីវប្បកម្មនៅកម្ពុជា

សាកលវិទ្យាល័យភូមិន្ទកសិកម្ម
ធ្វើនៅសាលអំហ្វីធំ ថ្ងៃទី ២២  ខែមិថុនា  ឆ្នាំ២០២២

បញ្ហាប្រឈមចម្បងមួយក្នុងចំណោមបញ្ហាប្រឈមទាំងឡាយ សម្រាប់វារីវប្បកម្មកម្ពុជាគឺ ដើម្បី អភិវឌ្ឍវារីវប្បកម្មប្រកបដោយនិរន្តភាព, រួមបញ្ចូលទាំងឧបសគ្គដែលពាក់ព័ន្ធ ទៅនឹងសុខភាព នៃ កសិដ្ឋានទឹក៕  គម្រោង AquaCAM នឹងចូលរួមក្នុងការពង្រឹងគោលនយោបាយ សាធារណៈ សម្រាប់ការអភិវឌ្ឍវារីវប្បកម្មប្រកបដោយនិរន្តភាពនៅក្នុងប្រទេស  ដោយការ ដាក់ស្នើនូវវិធីសាស្រ្តនានា និង ក្រឡាចត្រង្គនៃការវាយតម្លៃប្រតិបត្តិការ   សម្រាប់វិស័យវារីវប្បកម្មកម្ពុជា៕  គោលដៅនៃ សិក្ខាសិលា នេះ គឺដើម្បីបង្ហាញពីវិធីសាស្រ្ត និង  លទ្ធផលទាំងឡាយនៃការសិក្សាទាំងនេះ, ចែករំលែកនូវ ក្រឡាចត្រង្គទាំងនេះ  និង ពន្យល់ពីរបៀបដែលពួកវាធ្វើការ៕

ក្រឡាចត្រង្គសម្រាប់ការវាយតម្លៃនិរន្តភាពវារីវប្បកម្ម៕  “ការអភិវឌ្ឍប្រកបដោយនិរន្តភាព គឺ  ជា ការអភិវឌ្ឍមួយ  ដែលបំពេញតម្រួវការរបស់មនុស្សជំនាន់បច្ចុប្បន្ន ដោយមិនបង្ក ឲ្យមានភាពខ្វះខាត ដល់មនុស្សជំនាន់ក្រោយ នូវលទ្ធភាពនៃការបំពេញតម្រូវការផ្ទាល់ខ្លួនរបស់ពួកគេ”៕  វិមាត្រ ឬ សសរស្តម្ភទាំងបួន គឺត្រូវបានពិចារណាសម្រាប់ការអភិវឌ្ឍប្រកបដោយនិរន្តភាពរៀងៗខ្លួន៖ ប្រសិទ្ធភាពសេដ្ឋកិច្ច, អភិបាលកិច្ច, សមភាពសង្គម និងការគោរពបរិស្ថាន៕ តាមរយៈវិធីសាស្រ្ត ពហុជំនាញ ដែលមានការចូលរួម និង អ្នកជំនាញ ក្រុមអ្នកសិក្សាស្រាវជ្រាវ នៃគម្រោង AquaCAM  បានអនុវត្តនូវការស្ទង់មតិមួយចំនួន ការប្រជុំ និងការបញ្ជាក់របស់អ្នកជំនាញ បានបង្កើត ជា ក្រ  ឡាចត្រង្គ និរន្តភាពមួយ សម្រាប់វារីវប្បកម្ម នៅក្នុងប្រទេសកម្ពុជា៕

ក្រឡាចត្រង្គការត្រួតពិនិត្យសុខភាពសម្រាប់វារីវប្បកម្ម៕ រោគសាស្រ្ត និង មរណភាព នៅក្នុងវារីវប្បកម្ម  ត្រូវបានចាត់ទុកថាជាកង្វល់ដ៏សំខាន់មួយសម្រាប់និរន្តភាពនៃវិស័យនេះ ហើយការលេចឡើងនូវរោគ ថ្មីៗ ក៏ដូចជាកំណើននៃរោគទៅតាមតំបន់ និង  រដូវកាល មានផលប៉ះពាល់យ៉ាងខ្លាំងនៅក្នុងតំបន់ អាស៊ីអាគ្នេយ៏៕ ទោះបីជាយ៉ាងណាក៏ដោយ ការត្រួតពិនិត្យ  និងការតាមដាន ផលិកម្មវារីវប្បកម្ម អាចមានភាពស្មុគស្មាញយ៉ាងខ្លាំងក្នុងការទទួលបានជោគជ័យ លើសពីនេះទៅទៀតការផ្ទុះឡើងនៃការ ធ្វើកសិកម្មចិញ្ចឹមសត្វក្នុងទឹក អាចផ្សារភ្ជាប់ទៅនឹងកត្តាហានិភ័យដ៏ធំនានា  ដែលអាចដើរតួនាទី យ៉ាងសំខាន់ក្នុងការការពារជម្ងឺ  អាចធ្វើឲ្យមានភាពពិបាកខ្លាំងក្នុងការព្យាករណ៍៕ គម្រោង AquaCAM ស្នើក្រឡាចត្រង្គការត្រួតពិនិត្យមួយដើម្បីចាត់ថ្នាក់កសិដ្ឋានចិញ្ចឹមត្រី ទៅតាមហានិភ័យនៃការកើតរោគ ឬ មរណភាព៕

គម្រោង AquaCAM ត្រូវបានគាំទ្រដោយ  ក្រសួងកិច្ចការបរទេសបារាំងប្រចាំទ្វីបអឺរ៉ុប (MEAE) តាមរយៈមូលនិធិសាមគ្គីភាពសម្រាប់គម្រោងច្នៃប្រឌិត (FSPI)៕  វាត្រូវបានសម្របសម្រួលដោយ IRD ក្នុងភាពជាដៃគូជាមួយ FIA, RUA, ITC, Cirad UM និង Apdra.