ការស្រាវជ្រាវពីប៉ារ៉ាស៊ីតក្នុងសាច់ត្រី

ការស្ទង់មតិទៅលើស្ថិតិសមាមាត្រនៃក្រុមជម្ងឺប៉ារ៉ាស៊ីត (FBT) ត្រូវបានចាប់ផ្តើមឡើងយ៉ាងល្អប្រសើរ! ជារៀងរាល់សប្តាហ៍ចាប់តាំងពីថ្ងៃទី២ ខែមិថុនា កញ្ញា សំណាង និង កញ្ញា ស្រីនី (RUA), លោក Antoine (IRD) ត្រូវបាននាំផ្លូវដោយ សូបុត្រ (FIA) នៅលើកសិដ្ឋានចិញ្ចឹមត្រីដើម្បីធ្វើការយកគំរូមកពិនិត្យវិភាគ ជាពិសេសទៅលើត្រីឆ្ពិន។ រហូតមកទល់ពេលនេះ ត្រីមួយចំនួនពី បៀរត្រី ស្រះ ប្រព័ន្ធចិញ្ជឹមត្រីក្នុងស្រែ និង ត្រីធម្មជាតិ ត្រូវបានប្រមូលផ្តុំក្នុងខេត្ត កណ្តាល ខេត្តតាកែវ ខេត្តកំពង់ឆ្នាំង និង រាជធានីភ្នំពេញ។ ពពួកត្រីទាំងអស់នេះត្រូវបានធ្វើការវិភាគនៅក្នុងមន្ទីរពិសោធន៍ RUA ដោយ កញ្ញា សំណាង និង កញ្ញា ស្រីនី និង លោក Antoine ជាមួយនឹងការផ្តល់ជាមតិណែនាំរបស់លោកសាស្ត្រាចារ្យសំផល(RUA) លោកវេជ្ជបណ្ឌិត Caruso (IRD) និង វេជ្ជបណ្ឌិត Pepey (CIRAD)។ ក្រុមជម្ងឺប៉ារ៉ាស៊ីត (FBT) ត្រូវបានរកឃើញជាមួយនឹងវិធីសាស្រ្តរំលាយអាហារប៉េបស៊ីន និងត្រូវបានកំណត់អត្តសញ្ញាណក្រោមឧបករណ៍មីក្រូទស្សន៍។ ឧបករណ៍ម៉ូលេគុលជីវសាស្ត្រមួយត្រូវបានធ្វើការតំឡើងនាពេលថ្មីៗនេះ និង កំពុងដំណើរការសម្រាប់ចាប់យកឃើញផ្ទាល់នៃក្រុមប៉ារ៉ាស៊ីតដែលឆ្លងនិងប៉ះពាល់ដល់បំពង់ទឹកប្រមាត់។ ការងារនេះគឺជាមធ្យោបាយដ៏ប្រសើរបំផុតដើម្បីពង្រឹងភាពជាដៃគូ និង ដើម្បីផ្លាស់ប្តូរនូវចំណេះដឹងរវាងអ្នកវិទ្យាសាស្រ្ត និង សិស្សនិស្សិតជនជាតិខ្មែរ និង ជនជាតិបារាំង។ លើសពីនេះទៅទៀតលទ្ធផលជាបឋមមើលទៅហាក់ដូចជាមានផលវិជ្ជមានដែលនឹងទទួលបានភាពជោគជ័យ។

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *